ព័ត៌មានអាជីវកម្ម

អាជីវកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសជប៉ុន

Financial Business in Japan
ព័ត៌មានអាជីវកម្ម
ឈោងយកភាពរីកចំរើនប្រកបដោយស្ថេរភាព ផ្តោតលើអាជីវកម្មបីប្រភេទ

អាជីវកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសជប៉ុន កើតឡើងពីអាជីវកម្មបីប្រភេទ: (1) ធានាលើផលិតផល ដែលផ្តល់ទុនដោយស្ថាប័នហិរញ្ញវត្ថុ (2) ប្រមូលគណនីឥណទាន (3) ប្រតិបត្តិអាជីវកម្មឥណទានបង់រំលស់
ក្រុមហ៊ុនយើងខ្ញុំ បានចាប់ផ្តើមពង្រីកនិងទិញក្រុមហ៊ុនបញ្ចូល តាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ កត្តានេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំមានធនធានមនុស្ស និងអ្នកជំនាញជាច្រើនគួរឲ្យកត់សំគាល់។ ជាលទ្ធផល ទំហំនៃការអភិវឌ្ឍន៍ផលិតផល និងវិសាលភាពចំណេះដឹងអំពីការគ្រប់គ្រងគណនីប្រមូលឥណទានក៏បានពង្រីកឡើង ដែលជួយឲ្យយើងអាចឆ្លើយតបនឹងតំរូវការហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ បច្ចុប្បន្ន អាជីវកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសជប៉ុនដែលជាសសរទ្រូងដ៏រឹងមាំរបស់យើង មានក្រុមហ៊ុន Nihon Hoshou ផ្តល់សេវាកម្មធានាឥណទាន ក្រុមហ៊ុន Partir Servicer ប្រមូលគណនីឥណទាន និង ក្រុមហ៊ុន J Trust Card ធ្វើប្រតិបត្តិការអាជីវកម្មឥណទានរំលស់។

Financial Business in Japan
យុទ្ធសាស្ត្រអាជីវកម្ម
យុទ្ធសាស្ត្រពង្រីកអាជីវកម្មធានា នឹងផ្ដល់ឱកាសដល់ស្ថាប័នហិរញ្ញវត្ថុដែលកំពុងប្រឈមមុខនឹងវិបត្តិក្នុងការរក្សាប្រាក់ចំណេញ ដោយសារកត្តាការប្រាក់ទាបពេក។

ដោយសារតែផលវិបាកក្នុងការរក្សា និងពង្រីកអាជីវកម្មបណ្តាលមកពីកត្តាការប្រាក់ទាបនៅតែបន្ត ឥណទានបុគ្គល និងឥណទានអាគារខុនដូរដែលធ្លាប់តែរីកចំរើននោះ ក៏គាំងស្ទះ ជាហេតុបណ្តាលឲ្យអាជីវកម្មវិស័យធនាគារកាន់តែធ្ងន់ធ្ងរទៅៗ។ ក្នុងកាលៈទេសៈបែបនេះ យើងកំពុងប្រឹងប្រែងពង្រីកវិសាលភាពអាជីវកម្មរបស់យើង តាមបែបទំរង់សហកម្មសិទ្ធ។ ក្នុងនោះ យើងធ្វើការធានាលើឥណទានរូបិយប័ណ្ណជប៉ុន(យ៉េន) ខណៈអតិថិជនកំពុងទិញទ្រព្យនៅសហរដ្ឋអាមេរិក ដូចជារដ្ឋហាវ៉ៃ រដ្ឋតិចសាស់ រដ្ឋនេវាដា ឬរដ្ឋកាលីហ្វរញ៉ាជាដើម។ សកម្មភាពនេះ គឺបូករួមបន្ថែមពីលើការចងដៃគូជាមួយក្រុមហ៊ុនអចលនៈទ្រព្យ ដែលជាក្រុមហ៊ុនសាខាអគ្គិសនីអយស្ម័យយាន និងធនាគារក្នុងតំបន់ ដែលជាអ្នកអនុម័តការធានាទៅលើកម្ចីផ្ទះ (reverse mortgage loan)។ យើងនឹងនៅតែបន្ត ចម្រុះទិសដៅសេវាកម្មទៅមុខជាបន្តបន្ទាប់ទៀត។ ចំណែកអាជីវកម្មប្រមូលឥណទានវិញ យើងកំពុងទិញគណនីឥណទានពីធនាគារ និងក្រុមហ៊ុនដទៃទៀតដែលគ្មានបុត្រសម្ព័ន្ធផ្តល់សេវាកម្មបែបនេះផ្ទាល់។

អាជីវកម្មហិរញ្ញវត្ថុ ក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គូលី

Financial Business in South Korea and Mongolia
ព័ត៌មានអាជីវកម្ម
គ្រប់គ្រងទំរង់អាជីវកម្មបីផ្នែកនៅកូរ៉េខាងត្បូង គឺផ្នែកសេវាកម្មធនាគារ ផ្នែកមិនមែនធនាគារ និងផ្នែកសេវាកម្មពាណិជ្ជកម្ម។ ឯក្នុងប្រទេសម៉ុងហ្គូលីវិញ គឺផ្តល់សេវាកម្មកម្ចីសំរាប់រថយន្តមួយទឹក។

ប្រទេសកូរ៉េ

ក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន J Trust Group ផ្តល់សេវាកម្មហិរញ្ញវត្ថុក្នុងរូបភាពបីយ៉ាង។
រូបភាពទាំងបីយ៉ាងនេះគឺ ធនាគារសន្សំ ដែលអនុម័តកម្ចីបុគ្គល និងកម្ចីអាជីវកម្ម។ ដោយឡែក រូបភាពមិនមែនធនាគារ គឺសេវាកម្ចីសំរាប់គេហដ្ឋាន និងកម្ចីសំរាប់រថយន្ត។ ឯរូបភាពមួយទៀត គឺក្រុមហ៊ុនផ្តល់សេវាកម្ម ជាអ្នកប្រមូលគណនីឥណទាន។ ក្រុមសេវាកម្មទាំងនេះរួមមាន ធនាគារសន្សំ JT Chinae Savings Bank និង JT Saving Bank ក្រុមហ៊ុន JT Capical និងក្រុមហ៊ុន TA Asset Management។

Financial Business in Japan

ប្រទេសម៉ុងហ្គូលី

ប្រទេសម៉ុងហ្គូលីមានផ្ទៃដីធំល្វឹងល្វើយ ដែលលាតសន្ធឹងជាប់សហព័ន្ធរុស្ស៊ីនៅភាគខាងជើង និងប្រទេសចិននៅភាគខាងត្បូង។ ប្រទេសនេះមានឈ្មោះល្បីខាងវិស័យឧស្សាហកម្មអណ្តូងរ៉ែ និងមានប្រជាជនឧស្សាហ៍ព្យាយាមយ៉ាងសកម្ម។ ក្រុមហ៊ុន J Trust Credit NBFI របស់យើង ផ្តល់សេវាកម្មកម្ចីយ៉ាងរហ័សក្នុងអត្រាការប្រាក់សមរម្យដល់អតិថិជនម៉ុងហ្គូលី ផ្តោតទៅលើកម្ចីរថយន្ត។ ជាសង្ខេបអំពីប្រវត្តិអាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេសនេះ ក្រមហ៊ុនយើងបានចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសម៉ុងហ្គូលីអំឡុងទសវត្ស៩០ នាពេលផ្លាស់ប្តូររបបសេដ្ឋកិច្ចពីសង្គមនិយមមកជារបបសេដ្ឋកិច្ចផ្អែកលើទីផ្សារ ដែលមានធនាគារពាណិជ្ជកម្មកើតឡើងជាបន្តបន្ទាប់។ ក្នុងអំឡុងឆ្នាំ ២០០០ ក្រុមហ៊ុនធានារ៉ាប់រងលើអាយុជីវិតនិងក្រៅពីអាយុជីវិត ក៏ដូចជាស្ថាប័នផ្តល់កម្ចីខ្នាតតូចដែលមិនមែនធនាគារ (NBFI) ត្រូវបានបង្កើតឡើង។ ដូច្នេះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសនេះ នឹងនៅមានតទៅមុខទៀតជាបន្តបន្ទាប់។

Financial Business in Japan
យុទ្ធសាស្ត្រអាជីវកម្ម
យុទ្ធសាស្ត្រអភិវឌ្ឍពាណិជ្ជកម្មពិសេស និងឈានមុខគេ ដោយពាំនាំចំណេះដឹងពីប្រទេសជប៉ុនមកប្រើប្រាស់ ស្របពេលបទបញ្ញត្តិនៅប្រទេសកូរ៉េខាងត្បូងត្រូវបានកែតម្រូវឲ្យប្រសើរឡើង

បទបញ្ញត្តិកម្ចីបុគ្គល ក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានកែតម្រូវឲ្យប្រសើរឡើងជាបន្តបន្ទាប់។ យើងកំពុងតែអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីនាំមុខមុនការប្រែប្រួលមួយជំហាន ដោយក្រឡេកមើលស្ថានភាពកែតម្រូវដែលធ្លាប់មានពីមុនក្នុង​ប្រទេសជប៉ុនជាគំរូ។ យើងក៏កំពុងតែកាន់កាប់សិទ្ធិប៉ាតង់កម្មវិធីលើស្មាតហ្វូន ដែលអាចអោយអតិថិជនបង្កើតគណនីធនាគារ ឬធ្វើប្រតិបត្តិការដោយពុំចាំបាច់មកដល់ធនាគារផ្ទាល់។ លើសពីនេះ យើងក៏កំពុងធ្វើឲ្យសេវាកម្មកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតឲ្យមានប្រូក្រាមសំណេះសំណាលនៅក្នុងធនាគារសន្សំផ្ទាល់របស់យើង។ ការខិតខំនេះ មិនត្រឹមតែធ្វើឲ្យ ប្រសើរលើសេវាកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងផងដែរ តួយ៉ាងដូចជាការកាត់បន្ថយចំនួនទីតាំងរបស់សាខាជាដើម។

ជាផ្នែកមួយនៃការកែតម្រូវបទបញ្ញត្តិរបស់យើង អនុបាតខាតបង់សំរាប់កម្ចីបុគ្គលមិនមានសុវត្ថិភាព ដែលធ្លាប់យកអត្រាការប្រាក់ប្រមាណជាង២០% ត្រូវបានបង្កើនកាន់តែខ្ពស់ឡើង ហើយបន្ទុកចំណាយនៃសាច់ចំណេញគណនេយ្យមិនមែនជាលុយសុទ្ធដែលមានប្រភពចេញមកពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានកើនឡើងដែរ។ ករណីលក់ចេញនៃទ្រព្យកម្ចីក្នុងទីផ្សារ នឹងរំពឹងទុកថាមានកំណើននាពេលអនាគត។ ដូច្នេះយើងកំពុងត្រៀមខ្លួនបម្រុងទុកជាមុនដើម្បីធានាអោយបានថា នឹងមិនបដិសេធទទួលយកឱកាសក្នុងការពង្រីកអាជីវកម្មប្រមូលឥណទានរបស់យើងឡើយ។ ជាចំបង យើងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុរហ័ស ដែលមានអត្រាការប្រាក់សមរម្យសំរាប់កម្ចីរថយន្តនាពេលបច្ចុប្បន្ន តែក៏គ្រោងនឹងពង្រីកបន្ថែមទៀតក្នុងសេវាកម្មហិរញ្ញវត្ថុបុគ្គលផងដែរ។

អាជីវកម្មហិរញ្ញវត្ថុ នៅអាស៊ីអាគ្នេយ៍

Financial Business in Southeast Asia
ព័ត៌មានអាជីវកម្ម
ក្រោយបានទិញបញ្ចូលក្រុមហ៊ុនហិរញ្ញវត្ថុ រួមជាមួយធនាគារពាណិជ្ជកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មហើយនោះ យើងអាចអភិវឌ្ឍគំរូអាជីវកម្មបីផ្នែកទៅមុខទៀតបាន

ក្រោយបានទិញបញ្ចូលក្រុមហ៊ុនហិរញ្ញវត្ថុ រួមជាមួយធនាគារពាណិជ្ជកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មហើយនោះ យើងអាចអភិវឌ្ឍគំរូអាជីវកម្មបីផ្នែកទៅមុខទៀតបាន

Financial Business in Japan
យុទ្ធសាស្ត្រអាជីវកម្ម
យុទ្ធសាស្ត្រពង្រីកអាជីវកម្ម ផ្តោតលើសេវាកម្មហិរញ្ញប្បទានបុគ្គល​

អាជីវកម្មហិរញ្ញវត្ថុក្នុងអាស៊ីអាគ្នេយ៍ មានទីតាំងក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុងតែចាប់រូបរាងជាគំរូអាជីវកម្មបីផ្នែក។ ខណៈកំពុងស្តារនិងកែប្រែធនាគារដែលយើងបានទិញបញ្ចូលនេះ យើងបានធ្វើវិធីការគ្រប់ករណីសំរាប់កម្ចីយឺតយ៉ាវនៃឆ្នាំ២០១៩ ដើម្បីចៀសវាងផលវិបាកនៃភាពតានតឹងសំរាប់ឆ្នាំ ២០២០ ខាងមុខនេះ។ ក្នុងរូបរាងនេះ យើងក៏បានស្ថាបនាគោលការណ៍នៃភាពរីកចំរើនរួចហើយដែរ។ ក្រុមហ៊ុនយើងខ្ញុំ នឹងពង្រីកការផ្តល់ហិរញ្ញប្បទាន តាមរយៈការផ្តល់កម្ចីដល់អតិថិជនសំរាប់កម្ចីរថយន្ត និងកម្ចីបរិក្ខាកសិកម្ម ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុន JTRUST OLYMPINDO ផ្អែកលើឯកទេសពិសេសនៃសេវាកម្មហិរញ្ញប្បទានបុគ្គលរបស់យើង។ ជាទូទៅ ធនាគារ ជេ ត្រាស់ នឹងរ៉ាប់រងចំណាយទុន ក្នុងទំរង់ជាកម្ចីរួម (syndicate loans) ក្នុងប្រភេទកម្ចីបែបនេះ ។ រាល់ហិរញ្ញប្បទានដែលមានការបង់យឺតយ៉ាវ នឹងត្រូវដោះស្រាយរួមដោយសេវាកម្មក្រុមហ៊ុន J Trust Investments Indonesia របស់យើង។ ចំណែកក្រុមហ៊ុនមិនមែនជាធនាគារវិញ នឹងខិតខំបង្កើនអតិថិជន ហើយកាត់បន្ថយចំណាយទុន ខណៈធនាគារកំពុងកាត់បន្ថយទៅលើចំណាយគ្រប់គ្រង។ ក្នុងស្ថានភាពកំណើនប្រជាជននៃប្រទេសឥណ្ឌូនេស៊ីកំពុងកើនឡើង វាហាក់បីដូចជាឱកាសយ៉ាងធំដល់ហិរញ្ញប្បទានបុគ្គល សំរាប់អាជីវកម្មក្នុងវិស័យនេះ ដែលស្ថាប័នហិរញ្ញវត្ថុផ្សេងៗមិនសូវមានវត្តមាន។