សួស្តី កម្ពុជា!នេះគឺ ក្រុមហ៊ុន “ជេ ត្រាស់”

សួស្តី កម្ពុជា!នេះគឺ ក្រុមហ៊ុន “ជេ ត្រាស់”

ជេ ត្រាស់ គឺជាក្រុមហ៊ុន
“ផ្តល់សេវាកម្មហិរញ្ញវត្ថុពិសេសតែមួយគត់ ដែលមិនកំហិតតាមគំរូដែលធ្លាប់មាន”

បច្ចុប្បន្ន ក្រុមហ៊ុន ជេ ត្រាស់ កំពុងដំណើរការយុទ្ធនាការផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា ដែលមានឃ្លាពិសេសថានឹង “មកដល់ឆាប់ៗនេះ”។ ខាងក្រោម គឺជាព័ត៌មានសង្ខេបអំពីក្រុមហ៊ុនយើងខ្ញុំ។

ក្រុមហ៊ុន ជេ ត្រាស់ បានបង្កើតឡើងក្នុងប្រទេសជប៉ុននាឆ្នាំ ១៩៧៧។ ក្រុមហ៊ុនយើងខ្ញុំ បានផ្តោតសំខាន់ទៅលើ សេវាកម្មធនាគារ និងហិរញ្ញវត្ថុ ការធានាឥណទាន និងការប្រមូលឥណទាន ដោយសង្កត់ធ្ងន់ទៅលើ អាជីវកម្មហិរញ្ញវត្ថុ។ ទាំងអស់នេះ មិនត្រឹមតែមាននៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមាននៅប្រទេសកូរ៉េខាងត្បូង ប្រទេសសឹង្ហបូរី និងប្រទេសឥណ្ឌូនេស៊ីទៀតផង។

យើងបាននាំយកវិធីសាស្ត្រនៃការត្រួតពិនិត្យឥណទាន ការប្រមូលឥណទាន និងយុទ្ធសាស្ត្រទីផ្សារដែលបានអនុវត្តក្នុងប្រទេសជប៉ុន យកមកអនុវត្តនៅក្នុងប្រទសកូរ៉េខាងត្បូង។ ជាលទ្ធផល យើងមិនគ្រាន់តែបានស្តារឡើងវិញនូវធនាគារប្រាក់បញ្ញើប៉ុណ្ណោះទេ ថែមទាំងបានស្ថាបនាគ្រឹះអាជីវកម្ម ដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ រួមមានសេវាកម្មធនាគារ សេវាកម្មប្រមូលឥណទាន សេវាកម្មភតិសន្យា(បង់រំលស់) ទៀតផង។

JT Group Headquarters. by J Trust

JT Group Headquarters. by J Trust

ខណៈពេលដែលកំពុងរក្សានិងពង្រឹងគ្រឹះគំរូពាណិជ្ជកម្ម ឲ្យក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលទទួលបានការរីកចំរើន និងជោគជ័យ យើងក៏បានយកបទពិសោធន៍ក្នុងការស្តារធនាគារនៅប្រទេសកូរ៉េខាងត្បូង មកអនុវត្តនិងស្តារធនាគារពាណិជ្ជកម្មមួយក្នុងប្រទេសឥណ្ឌូនេស៊ី។

យើងបានលក់ ក្រុមហ៊ុន ADORES Co., Ltd. ដែលមិនមែនជាអាជីវកម្មស្នូល ក្នុងខែមីនាឆ្នាំ២០១៨ (ឆ្នាំសារពើពន្ធ)។ ទនឹ្ទមនឹងនេះ យើងក៏បានទទួលស្វាគមន៍ក្រុមហ៊ុន J Trust Credit NBFI ដែលបង្កើតអាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេសម៉ុងហ្គោលី ព្រមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ J TRUST OLYMPINDO MULTI FINANCE របស់ប្រទេសឥណ្ឌូនេស៊ី មកជាសមាជិករបស់ J Trust Group នាខែឧសភា និង ខែតុលា ឆ្នាំ ២០១៨។

ក្នុងឆ្នាំ ២០១៩ យើងគ្រោងចូលទីផ្សារប្រទេសកម្ពុជា ដោយបានប្រកាសទិញហ៊ុន ៥៥% ពីធនាគារពាណិជ្ជកម្ពុជា ANZ Royal Bank នាខែឧសភា ឆ្នាំ២០១៨។ ក្នុងរូបភាពទាំងអស់នេះហើយដែលបញ្ជាក់អោយឃើញថា J TRUST ជាក្រុមហ៊ុន “ផ្តល់សេវាកម្មហិរញ្ញវត្ថុពិសេសតែមួយគត់ ដែលមិនកំហិតតាមគំរូដែលធ្លាប់មាន”

សូមមើលមាតិការខាងក្រោម ដែលជាព័ត៌មានអាជីវកម្មរបស់ J Trust Group ក្នុងប្រទេសនីមួយៗ។

ព័ត៌មានអាជីវកម្ម

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស ជប៉ុន

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស
ជប៉ុន

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស ជប៉ុន ចុចទីនេះ

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស កូរ៉េខាងត្បូង

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស កូរ៉េខាងត្បូង

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស កូរ៉េខាងត្បូង ចុចទីនេះ

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស អាស៊ីអាគ្នេយ៍

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស អាស៊ីអាគ្នេយ៍

អាជីវកម្មហិរញ្ញវត្ថុក្នុងប្រទេស អាស៊ីអាគ្នេយ៍ ចុចទីនេះ
Comingsoon!